ការចែករំលែក​ចំណេះដឹង​លើ​វិស័យ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន MaxBIT

ការចែករំលែក​ចំណេះដឹង​លើ​វិស័យ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន MaxBIT

ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា ក្រុមការងារ​ស្ម័គ្រចិត្ត​របស់​ក្រុមហ៊ុន Maximum Business Information Technology បានផ្តល់​ការបង្រៀន​តាមរយៈ​បណ្តាញ (Training Online) ដោយ​ឥតគិតថ្លៃ ដែល​បាន​ប្រារព្ធ​នៅ​ថ្ងៃទី ០៥ ខែ​មិនា ឆ្នាំ​២០១៦ ពី​ម៉ោង ៩:០០ ព្រឹក​រហូតដល់​ម៉ោង ១១: ៣០​ព្រឹក​។ ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​បទពិសោធន៍ ចំណេះដឹង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ពីគ្នា​ទៅវិញទៅមក​តាម​ទម្រង់​ថ្មី​មួយ ដែល​ផ្សារភ្ជាប់​ទៅនឹង​បច្ចេកវិទ្យា​សម័យ​អ៊ី​ន​ធឺ​ណែ​ត​។ អ្នកចូលរួម​ដោយ​សេរី​តាមរយះ​គេហទំព័រ https://maxbit-online-free-training-05march2016.eventbrite.com. វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ដើម្បី​ពិភាក្សាគ្នា​ដែលជា​កត្តាចាំបាច់​មួយ​ក្នុង​ការកសាង​សមត្ថភាព ចំណេះដឹង និង​ជំនាញ​នា ពេលបច្ចុប្បន្ន និង​ទៅ​អនាគត​។ នៅក្នុង​ការបង្រៀន​នេះ​ផងដែរ មាន​វាគ្មិន​ចំនួន​០៣​នាក់ ធ្វើការ​បទ​បង្ហាញ​ដូចខាងក្រោម ៖

•​​ប្រធានបទ​ទី​០១៖ Routing Implementation – CISCO Vs. MikroTik បកស្រាយ​ដោយ​វាគ្មិន គឺ​លោក ឡាយ មីន (​ហៅ​ខាងក្រៅ​លោក ម៉ា​គី​តូ​)
​ខ្លឹមសារ​នៃ​ប្រធានបទ​៖ ទោះបី​រាល់​ការបើកចំហ​លក្ខណៈ​ស្តង់ដារ​ត្រូវបាន​កំណត់​យ៉ាងច្បាស់​នៅក្នុង​ឯកសារ​របស់ ពួកគេ​។ អ្នកលក់​រ៉ោ​ត​ទ័​រ (Each Router Vendor) នីមួយៗ​អាចមាន​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន របស់​ពួកគេ ឬ​ការពិចារណា​សម្រាប់​ការអនុវត្តន៍​ដ៏​ល្អ នេះ​បានបង្ហាញ​ពី​ភាពខុសគ្នា​រវាង​ការអនុវត្តន៍​របស់​អ្នកលក់​។ នៅក្នុង​បទ បង្ហាញ​នេះ​យើង​និង​ពិភាក្សា​អំពី​ភាពខុសគ្នា​រវាង​ការអនុវត្តន៍ Cisco និង​លើ Routing Mikrotik ជាមួយ និង routing protocols ជាក់លាក់​មួយចំនួន​ដែល​ត្រូវបាន​ប្រើ​ជាទូទៅ​នៅក្នុង ISP environment.
•​​ប្រធានបទ​ទី​០២៖ Basic MikroTik Tunnel (VPN) បកស្រាយ​ដោយ​វាគ្មិន គឺ​កញ្ញា ឈួន ដា​ណែ​ត​
​ខ្លឹមសារ​នៃ​ប្រធានបទ​៖ អ្នក​និង​យល់ដឹង​ពី​ចំណេះដឹង​នៃ​ការប្រើប្រាស់ Virtual Private Network (VPN) ជាមួយនិង MikrotTik ដែលជា​បច្ចេកវិទ្យា​មួយ​បង្កើត​ការតភ្ជាប់ Network ហើយ​ពង្រីក​បណ្តាញ​ឯកជន​មួយ នៅ​ទូទាំង​បណ្តាញ​សាធារណៈ​ដែលមាន​សុវត្ថិភាព​នៅលើ​អ៊ី​ន​ធឺ​ណេ​ន​។ វាក៍​ផ្ដល់ឱ្យ​អ្នកចំណាយ​ដោយមាន​ប្រសិទ្ធិ ភាព​ក្នុង​ការតភ្ជាប់​រវាង ការិយាល័យ សាខា​ជាច្រើន ឬ ផ្ទះ ដើម្បី​ធ្វើការ​ពី​ចម្ងាយ​ព្រមទាំង​ការ ផ្ទេរ ឬ​ទទួល ទិន្នន័យ​ល្បឿន​លឿន និង សុវត្ថិភាព​នៅលើ​អ៊ី​ន​ធឺ​ណេ​ន​ផងដែរ​។​
•​​ប្រធានបទ​ទី​០៣៖ គ​ន្លឺះ​នៃ​ការយល់ដឹង​អំពី CPanel
​ខ្លឹមសារ​នៃ​ប្រធានបទ​៖ យើង​និង​បង្ហាញ​ពី​បច្ចេកវិទ្យា​ក្នុងការ​គ្រប់គ្រង​លើ Hosting Account ដោយ​ប្រើប្រាស់ ជាមួយ cPanel សម្រាប់​បញ្ជា​ទៅលើ​បង្ហោះ Domain ដែល​ពេញនិយម​ក្នុងការ​អនុញ្ញាតអោយ​អ្នក​ប្រើ​ដើម្បី កំណត់​រចនាសម្ព័ន្ធ និង​រៀបចំ​គេហទំព័រ​របស់ខ្លួន ដូចជា​ការគ្រប់គ្រង​គ​ណ​នី​អ៊ី​ម៉ែ​ស / Domain ហើយ​លក្ខណៈ ពិសេស​ជា ច្រើន​ផ្សេងទៀត​បាន​យ៉ាង​ងាយស្រួល​។ អ្នក​អាច​សិក្សា​ជាមួយនឹង​ប្រធានបទ​នេះ​។​
​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ជាមួយ​កញ្ញា ផុន សុថា​រី អ្នករៀបចំ​កម្មវិធី តាមរយះ​លេខ​ទូរស័ព្ទ ០១១ ៩៨៩ ៨៤៥ ចូលទៅ​កាន់​គេហទំព័រ https://maxbit-online-free-training-05march2016.eventbrite.com និង​សារ​អេ​ឡិច ត្រូ​និ​ច training-event@maxbit.com.kh

About the Author

Leave a Reply